ស្នងការខេត្តកំពត និងលោកជំទាវ បន្តសកម្មភាព មនុស្សធម៌ មួយនេះ…!

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ១០ និង១៥ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកមឈូសលើកទី ២១៨ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែក​មរណទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ណុប ចាន់រ៉ា ភេទស្រី អាយុ ២១ ឆ្នាំ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ដែលទទួលមរណភាពនៅវេលាម៉ោង ៥ និង០០ នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយជំងឺរ៊ាំរ៉ៃ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close