អភិបាលខណ្ឌច្បារអំពៅ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដី ម្តុំខាងត្បូងឃ្លាំងអ៊ឹងចាំង រដ្ឋបាលខណ្ឌនឹងបោះបង្គោលកំណត់អ័ក្សផ្លូវ និង….!
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដី ស្ថិតនៅចំណុច កូអរដោណេលខ E:494743.5605, N:1276314.079 (ម្តុំភោជនីយដ្ឋានភូមិគ្រឹះទន្លេ) ដល់ចំណុចកូអរដោណេ លេខ E:494086,4963, N:1276017.263 (ម្តុំខាងត្បូងឃ្លាំង ស៊ឺង ចាំង) ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ឲ្យបាន ជ្រាបថា៖ – ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋទូទៅ និងដើម្បីរក្សាទំហំទទឹងផ្លូវ ស្របតាមប្លង់គោលគ្រប់គ្រងប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលគ្រប់គ្រងប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០៣៥ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងរៀបចំធ្វើការបោះបង្គោល កំណត់អ័ក្សផ្លូវ និងទំហំផ្លូវ ។ បន្ទាប់ពីការ បោះបង្គោលរួច រដ្ឋបាលខណ្ឌនឹងបើកការដ្ឋានស្ថាបនាផ្លូវចំនួន ០១ខ្សែ ចាប់ពីចំណុចកូរអ័រដោណេខាងលើ ស្ថិត ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ដែលមានបណ្តោយប្រវែង ៨៣៤ម៉ែត្រ និងទទឹងប្រវែង ១២ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ DBST ដូចមានគំនូសបង្ហាញទម្រង់ផ្លូវភ្ជាប់ក្នុងឧបសម្ព័ន្ធមកជាមួយស្រាប់ ។
ដូចនេះ ដើម្បីឲ្យការងារស្ថាបនាផ្លូវខាងលើ ប្រព្រឹត្តទៅដោយរលូន និងដើម្បីទុកបម្រើជាប្រយោជន៍ សាធារណៈក្រុមការងាររដ្ឋបាលខណ្ឌ នឹងចុះវាស់វែងកំណត់អ័ក្សផ្លូវ និងទំហំផ្លូវ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០ នៅទីតាំងជាក់ស្ដែង ។ រដ្ឋបាលខណ្ឌសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំងអស់ ចូលរួមសហការ ជាមួយក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ ក្នុងការចុះវាស់វែងតាមក្បាលដីនីមួយៗ និងសូម ចូលរួមដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរុះរើផលប៉ះពាល់ផ្សេងៗនៅលើផ្លូវដែលត្រូវស្ថាបនានេះ ។
រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់យ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំងអស់ និង ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។