ប្រកាសតែងតាំង ភរិយា អភិបាលខេត្តព្រះវិហារ ជាប្រធានសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្ត!

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តរួចមក លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអបអរសាទរចំពោះ លោកស្រី សុខា គងពិសី ដែលត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបានថ្លែងនូវការកោតសរសើរដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញ ភារកិច្ចរបស់ខ្លួននាពេលកន្លងមកទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដោយមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងបានអំពាវនាវឲ្យនារីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ និងបានណែនាំឲ្យ នារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធផល និងផលប្រយោជន៍របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសម្លេងគាំទ្រគណបក្ស ១សន្លឹក។
លោកជំទាវ សុខា គងពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដែលទើបប្រកាសទទួលស្គាល់នាពេលនេះ បានធ្វើការប្តេជ្ញាចិត្តអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងខិតខំកៀរគរយុវនារីគ្រប់ស្រទាប់ ឲ្យចូលរួមសកម្មភាពនានារបស់រាជរដ្ឋាភិបាលពិសេចូលរួមនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្រ្ត ត្រូវរក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ និងគ្រប់ៗអាណ្តតិ
ក្នុងពិធីនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនថវិកាចំនួន១៣លានរៀល និង២,២០០ដុល្លារ ទៅសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close