ធ្វើបែបហ្នឹងដាក់ពលរដ្ឋខ្លួន? ច្រើនដងពេកហើយ សាលាឃុំដើមឬស ធ្វើឯកសារចុះបញ្ជីជាតិ (សំបុត្រកំណើត) និងចុះអេតាស៊ីវិល ជូនប្រជាពលរដ្ឋហើយ មិនបានបញ្ជូនឯកសារទៅខាងសាលាស្រុក!
ខេត្តកណ្តាល៖ គណនីហ្វេសប៊ុក មួយបានបង្ហោះថា ៖ នាងខ្ញុំសុំទោសសម្រាប់កំហុសខុសឆ្គងមិនសមរម្យទុកជាមុន បើសិនការបង្ហោះនេះ មិនសម ឬខុសច្បាប់ ប៉ុន្តែវាច្រើនដងពេកហើយ សាលាឃុំដើមឬស ធ្វើឯកសារចុះបញ្ជីជាតិ (សំបុត្រកំណើត) និងចុះ
អេតាស៊ីវិល ជូនប្រជាពលរដ្ឋហើយ មិនបានបញ្ជូនឯកសារទៅខាងសាលាស្រុកកណ្ដាលស្ទឹង អោយបានដឹងលឺ ឬ ធ្វើអោយតែមិនបានចុះចូលគល់បញ្ជីធំ (បញ្ជាក់សម្រាប់ឯកសារគ្រួសារខ្ញុំតែប៉ុណ្ណោះ។ )
គណនីហ្វេសប៊ុក ខាងលើ បញ្ជាក់បន្ថែមថា នៅ ថ្ងៃទី22/11/2022 នាងខ្ញុំ បានទៅយកអេតាស៊ីវិលទៅថតចំលង អោយប្ដីរបស់ខ្ញុំយកដាក់កន្លែងការងារ ត្រូវការបន្ទាន់សម្រាប់ថ្ងៃទី25នេះ។
ប៉ុន្តែរយះពេល2ថ្ងៃហើយ ទើបតែថ្ងៃនេះទី 24/11/2022 ខ្ញុំទៅយកនៅសាលាស្រុកកណ្ដាលស្ទឹង តែបែរជាខាងសាលាស្រុកថាលេខចុះបញ្ជីការអេតាស៊ីវិលរបស់ប្ដីប្រពន្ធខ្ញុំមិនមែនឈ្មោះរបស់ប្ដីប្រពន្ធខ្ញុំនៅក្នុងគល់បញ្ជីសាលាស្រុកទៅវិញ។
ខាងស្រុកគាត់អោយខ្ញុំនិងប្ដីខ្ញុំទៅចុះអេតាស៊ីវិលជាថ្មីម្ដងទៀត ហួសចិត្តណាស់ ខ្ញុំរៀបអាពាហ៍ពិពាហ៍ថ្ងៃទី 25/10/2010 រៀបការបាន1ថ្ងៃក៏ទៅចុះអេតាស៊ីវិល ថ្ងៃទី 26/10/2010 គិតទៅរយៈពេល13ឆ្នាំហើយ ដែលខ្ញុំបានរៀបការ។
នាងខ្ញុំមិនដឹងថាខាងភូមិឃុំដើមឬសខ្ញុំគាត់ធ្វើការបែបណាទេ។
សូមបងប្អូនប្រុងប្រយ័ត្ន បើមានករណីដូចខ្ញុំ សូម្បីតែសំបុត្រកំណើតក៏មិនមាននៅគល់បញ្ជីនៅសាលាស្រុកដែរ។
ខ្ញុំនិយាយនេះគឺចង់អោយខាងភូមិឃុំដើមឬសនិងស្រុកកណ្ដាលស្ទឹង
មេត្តាយោគយល់និងកែរសម្រួលក្នុងការបំពេញការងារជូនប្រជាពលរដ្ធអោយបានល្អផង។
🙏🙏🙏 សូមអភ័យទោសរាល់កំហុសខុសឆ្គង ព្រោះខ្ញុំឆ្ងល់ថាហេតុអ្វីក៏បែបនេះ??