ព្រហើនមែន! ហ៊ានប្រើរូបថត របស់យោធិន នៃកងរាជអាវុធហត្ថ សរសេរ អត្ថបទ ឆបោកស្នើសុំលុយជាសាធារណៈ!

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ឈ្មោះ លឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។

បុគ្គលនេះ ត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ដរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបញ្ជូនទៅតុលាការតាមនីតិវិធី។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជននេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ីសូមអំពាវនាវ សុំឱ្យគោរពច្បាប់ទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង
Open

Close