បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ទទួលបានអំណោយរថយន្តគិលានសង្គ្រោះ ចំនួន ៥ គ្រឿង ពីសប្បុរសជន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានទទួលជួបសប្បុរសជន ក្នុងឱកាសប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន ០៥គ្រឿង ដែលជាអំណោយពីសប្បុរសជនកម្ពុជា និងជប៉ុន ផ្តល់ជូនអង្គភាព សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះនានា។

ក្នុងជំនួបសំណេះសំណាល ឯកឧត្តម បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម មេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមក ក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជនដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ជានិរន្តរ៍តរៀងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close