ប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងនិងបន្តសុពលភាព គណៈកម្មការ អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២៣ ខែវិច្ឆិការ ឆ្នាំ២០២២  លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងព្រះគ្រូចៅអធិការវត្តនិរោធរង្សី បាននិមន្តនិងអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងនិងបន្តសុពលភាព គណៈកម្មការ អាចារ្យ និងគណៈកម្មការទ្រទ្រង់ចង្ហាន់ព្រះសង្ស វត្តនិរោធរង្សី ។

យោងតាមសេចក្តីសម្រេចត្រូវបានតែងតាំងអាចារ្យ គណៈកម្មការ វត្តនិរោធរង្សី ចំនួន២៧រូប ក្នុងនោះគណៈកម្មការទទួលបន្ទុកអាចារ្យ និងការងាររដ្ឋបាល ចំនួន១០រូប និងគណៈកម្មការទទួលបន្ទុកទ្រទ្រង់ និងចាត់ចែងចង្ហាន់ព្រះសង្ឃ ចំនួន១៧រូប ។
គណៈកម្មការ អាចារ្យវត្តនិរោធរង្សី មានភារកិច្ចដូចខាងក្រោម៖

១-សហការជាមួយមន្ត្រីសង់ ធ្វើស្ថិតិព្រះសង្ស សីលវន្ត សីលវតី សិស្ស និស្សិត ដែលស្នាក់គង់នៅវត្ត ធ្វើបញ្ជីចំណូលចំណាយនិងធ្វើរបាយការណ៍ ស្ដីពីសកម្មភាពរបស់វត្តផ្ញើគ្រប់ស្ថាប័នពាក់ព័ន្ធ ។
២-ដឹកនាំពុទ្ធបរិស័ទធ្វើបុណ្យទានផ្សេងផ្សេងទាំងនៅក្នុងនិងក្រៅវត្តឲ្យស្របតាមប្រពៃណីព្រះពុទ្ធសាសនា ។

៣- រាំងខ្ទប់រាល់ការស្នាក់នៅ របស់ព្រះសង្ឃ និងជនដែលមិនស្របច្បាប់និងរក្សាការពារឲ្យបានល្អរាល់គរុភណ្ឌរបស់វត្តយកចិត្តទុកដាក់ជំរុញការកសាងវត្តឲ្យបានរីកចម្រើន ។

៤-ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធដើម្បីនាំមកនូវភាពរីកចម្រើនរបស់វត្ត ។

៥-គ្រប់ការងាររបស់វត្ត ត្រូវតែពិភាក្សាឯកភាពជាមួយមន្ត្រីសង្ឃវត្តជាមុន មុននឹងអនុវត្តអ្វីមួយ ជាពិសេសរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close