យោងតមាផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ ៥២-៥៣ ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ០១គ្រឿង LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ2BM-2573បើកបរដោយឈ្មោះ សយ ចាន់ភ័ក្តី ភេទប្រុសអាយុ២៦ឆ្នាំ នៅទំពាច ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មក ដល់ចំណុចខាងលើ ផ្ទុះកង់បានរេចង្កូតទៅបុករណាំងសុវត្តិភាព (ទ្រូងកណ្តាល) បណ្ដាលឲ្យខូចខាត សម្ភារៈរណាំងសុវត្តិភាព៦ ផ្ទាំង ស្មេីនិងប្រងែង២៤ម៉ែត្រនិងខូចរថយន្ដយ៉ាងដំណំ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ពៅ នឿន អធិការស្រុកភ្នំស្រួច ទទួលបន្ទុកផ្នែកចរាចរណ៍ ថាគ្រោះថ្នាក់ខាងលេីបណ្ដាល
មកពីកត្ដាឆ្វេសប្រហែស បច្ចុប្បន្នរថយន្តបានយកមករក្សាទុកនៅក្រុមហ៊ុនផ្លូវល្បឿនលឿននៅK26 ស្រុកសំរោងទង ដើម្បីដោះស្រាយ សំណងការខូចខាតជូនក្រុមហ៊ុន ។