បំបាំងកាយ យ៉ាងម៉េច ឆ្លងកាត់ខេត្តណាខ្លះ ទំរាំចាប់បាន?

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលនៅវេលាម៉ោង២ និង០០នាទីយប់ ថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាកសាំយ៉ុងដឹកជញ្ជូន ឈើអារប្រភេទស្រឡៅគ្មានលិខិតអនុញ្ញាត នៅចំណុចផ្លូវជាតិលេខ៨ (គល់ស្ពានព្រែកតាមាក់) ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល​។

តាមប្រភពដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកនេះបានឲ្យដឹងថា ករណីបង្ក្រាបខាងលើនេះ ឃាត់ខ្លួនអ្នកបើកបរនិងជាម្ចាស់ទំនិញ ឈ្មោះ ស្រឿន ហឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពបន្តថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ រថយន្តម៉ាកសាំយ៉ុង ស៊េរីឆ្នាំ១៩៩៦ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2A-0174 និងឈើអារប្រភេទស្រឡៅ មានមុខកាត់ (៩x១៣) ​ប្រវែង២ម៉ែត្រ ចំនួន១០០ដុំ សរុបស្មើរនិងចំនួន២ម៉ែត្រត្រីគុណ​៣៤០។​

ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានយកទៅប្រគល់ជូនដល់កន្លែងសង្កាត់រដ្ឋបាលព្រៃឈើមុខកំពូល ដើម្បីអនុវត្តតាមនីតិវិធីស្ដីពីច្បាប់ព្រៃឈើបន្ត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close