លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់ត្រើយកោះ ក្រុងកំពត

កំពត ៖ នៅថ្ងៃអង្គារ ១៤រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង០៦និង១៥ នាទីព្រឹក លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងចុះជួយពន្លត់អគ្គីភ័យ ០១កន្លែង ដែលស្ថិតក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បណ្តាលឲ្យឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ រេស យ៉ើ ភេទប្រុស អាយុ ៤២ឆ្នាំ ប្រពន្ឋឈ្មោះ អេល ណះ ភេទស្រី អាយុ ៤០ឆ្នាំ។

មូលហេតុ តាមការសាកសួរដោយសារម្ចាស់ផ្ទះ កេះដែកកេះជក់បារី ក្បែរការដុងសាំងនៅក្នុងផ្ទះ (តាមការសាកសួរពីម្ចាស់ផ្ទះ) ។

បណ្តាលឲ្យខូចខាតទ្រព្យ សម្បត្តិរួមមាន៖ ឆេះផ្ទះមួយខ្នង(សាងសង់ខាងក្រោមថ្ម ឈើលើប្រក់ស្រីបព្រូ) ទំហំ ៧គុណ៨ និងសម្ភារមួយចំនួនធំ( ចំណែកម្ចាស់ផ្ទះប្តីប្រពន្ធរងរបួស រលាកដៃ រលាកជើង ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ)៕

អត្ថបទដែលជាប់ទាក់ទង
Open

Close