មុខសញ្ញាឆបោករំលោភលើទំនុកចិត្ត ពីរាជធានីភ្នំពេញ ត្រូវបានលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បញ្ជាអោយកម្លាំងជំនាញស្រាវជ្រាវបង្ក្រាប និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី ។
សូមរំលឹកថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង២០នាទី។ ក្រោយមានការស្នើសុំ ដាក់ពាក្យបណ្តឹងពីឈ្មោះ ឡោម ឡុច ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងបៀកថ្នាំ មានទីលំនៅភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមអោយលោកអធិការនគរបាលក្រុងកំពង់ចាមជួយស្រាវជ្រាវ តាមចាប់ ឈ្មោះ អុល បូរី ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ដែលបានធ្វើសកម្មភាពយកម៉ូតូរបស់ខ្លួន ម៉ាក់ហុងដា សេ125 ពណ៍ខ្មៅ ពាក់ស្លាក់លេខ កំពង់ធំ1R-2788 មានលេខតួរ+ម៉ាស៊ីន ND125M6220424 កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និ់ង៣០នាទី នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅទី៣ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានគេចខ្លួនបាត់ សង្ស័យមកស្នាក់នៅក្រុងកំពង់ចាម សូមអោយលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន ជួយធ្វើការស្រាវជ្រាវផង ។
ក្រោយពេលទទួលបណ្តឹង កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីពង្រាយកម្លាំង ធ្វើការល្បាត ស្រាវជ្រាវរហូតដល់ វេលាម៉ោង ១៩និង៣០នាទី(ថ្ងៃដដែល) កម្លាំង ល្បាតប្រទះមុខសញ្ញាជនសង្ស័យ ឈ្មោះ អុល បុរី ដែលជិះម៉ូតូ ០១គ្រឿង ម៉ាក់ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ធំ1R -2788 មានលេខតួរ+ម៉ាស៊ីន ND125M6220424 (ជាភិនភាគម៉ូតូរបស់ជនរងគ្រោះ) នៅត្រង់ចំណុច ស្តូបមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក៏បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ជនសង្ស័យឈ្មោះ អុល បូរី បានសារភាពថា ខ្លួនពិតជាបានយកម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
-ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវីធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានលោក សាអឿន កោសល្យមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីការឃុំខ្លួន និងបានបញ្ជូនទៅដាក់ពន្ធនាគាររួចហើយ។