លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ១២ ថ្ងៃធ្វើទាំងថ្ងៃទាំងយប់ដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ នាយកដ្ឋានវិទ្យុទាក់ទងបានដឹកនាំប្រតិបត្តិការបង្កើតមណ្ឌលបញ្ជាការដឹកនាំរួមមួយ ដោយទាញយករូបភាពកាមេរ៉ាសុវត្ថិភាពពីគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងគ្រប់សណ្ឋាគារដែលប្រតិភូស្នាក់នៅប្រកបដោយជោគជ័យ …!
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រយៈពេល ១២ ថ្ងៃធ្វើទាំងថ្ងៃទាំងយប់ដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ នាយកដ្ឋានវិទ្យុទាក់ទងបានដឹកនាំប្រតិបត្តិការបង្កើតមណ្ឌលបញ្ជាការដឹកនាំរួមមួយ ដោយទាញយករូបភាពកាមេរ៉ាសុវត្ថិភាពពីគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងគ្រប់សណ្ឋាគារដែលប្រតិភូស្នាក់នៅប្រកបដោយជោគជ័យ ។
ការងារនេះគឺបានរួមចំណែកតូចមួយដល់កិច្ចការងារការពារសន្តិសុខជូនគ្រប់ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន + ហើយលទ្ធផលបញ្ចប់ទទួលបានគឺ “ភាពជោគជ័យលើសការរំពឹងទុក” ។
នៅមានភារកិច្ចជាច្រើនទៀតដែលមន្ត្រីគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋានវិទ្យុុទាក់ទងបានបំពេញប្រកបដោយការទទួលខុសត្រូវ និងតាមក្រមវិជ្ជាជីវៈជានគរបាលជាតិ ។ រាល់បទបញ្ជា គឺតែងតែគោរព និងប្រឹងប្រតិបត្តិឱ្យអស់ពីសមត្ថភាពទោះក្នុងលក្ខខណ្ឌណាក៏ដោយ ។
To be continue…