ប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ខូយ រីដា ឱ្យ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាវ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

អត្ថបទដែលជាប់ទាក់ទង
Open

Close