រដ្ឋបាលខេត្តព្រះសីហនុ ៖ សូមបងប្អូនដែល ប្រកបរបរលក់ទឹកអំពៅ មួយចំនួនតូច សូមមានការទទួលខុសត្រូវផង កុំដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន យកកាកសំណល់របស់ខ្លួនទៅបោះចោលពាសវាលពាសកាល ដោយធ្វើឱ្យប៉ះពាល់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងដែលជាទីក្រុងទេសចរណ៍។
សូមបញ្ជាក់ថា កាកអំពៅទាំងនេះ គឺត្រូវបានគេយកទៅចាក់ចោល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់កាកសំណល់ឱ្យបានល្អ ឬយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងសូមចូលរួមផ្តល់មតិយោបល់ករណីខាងលើក្នុងន័យស្ថាបនា។