លោក កៀង ល័ក្ស ដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារ ជៀវ ឈាន ប្ដូរប្រាក់ ០១កន្លែង ជាន់ទី៤ នៅសង្កាត់ទន្លេបាសាក់!
ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យនៅអគារ ជៀវ ឈាន ប្ដូរប្រាក់ ០១កន្លែង ជាន់ទី៤ នៅវេលាម៉ោង ១៨:០០នាទី ដែលស្ថិតនៅក្បាលដីលេខ១៦៨ ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមូលហេតុ កំពុងសិក្សាស្រាវជ្រាវ ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហេីយ នៅវេលាម៉ោង ២០:២០នាទី បានខូចខាតពិដាន និងងសម្ភារៈនៅជាន់ទី០៥ មួយចំនួន ហេីយចំពោះមនុស្សវិញ ពុំមានរងរបួស រឺស្លាប់នោះទេ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យ ចំនួន ១១គ្រឿង ក្នុងនោះរួមមាន៖
-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង និងប្រេីប្រាស់ ០៨គ្រឿង
-ទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង និងប្រេីប្រាស់ទឹកអស់ ០៣គ្រឿង។











