ភ្នំពេញ៖ យោងតាម ផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា មានអគ្គិភ័យ បានឆាបឆេះអាគារ មួយកន្លែង ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុច ដីឡូតិ៍១ លេខ១៦៨ ផ្លូវរដ្ឋសភាថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវ នឹងធ្វើឲ្យខូចខាតឆេះពិដាន និងសម្ភារៈនៅជាន់ទី០៥អស់មួយចំនួន នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង ២០និង២០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប៕