ប្រភពប្រាប់ថា នៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បានបើកបរម៉ូតូលើផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ឌុបជនរងគ្រោះឈ្មោះ អារីកា ត្រូវជាកូន។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ខណៈពេលដែលជនរងគ្រោះកំពុងបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹម នឹងរថយន្ដ ប្រភេទ ដឹកទំនិញ ៥តោន។
ជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ និងឈ្មោះ សុខខឿន សុផាត ជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនជនរងគ្រោះឈ្មោះ អារីកា ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។