ស្រុកខ្សាច់កណ្តាល ៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកមចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធាន ស.ស.យ.ក.ស្រុក បានយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអប់រំ បានបើកពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល អោយខិតខំបង្រៀន ពន្យល់ណែនាំដល់សិស្សថ្នាក់ទី12 ដែលត្រៀមប្រលង
សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២ ដើម្បីអោយទទួលបានលទ្ធផលល្អ ផងដែរ ។
ទន្ទឹមនឹងនេះ លោកអភិបាលស្រុក បានប្រឹងប្រែងលើកស្ទួយ លើកទឹកចិត្ត និងជំរុញលើវិស័យអប់រំនេះ ចំពោះលោកគ្រូអ្នកគ្រូក្នុងវិទ្យាល័យ អោយមានការពង្រឹង និងចេះផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងលោកគ្រូអ្នកគ្រូ គ្រប់មុខវិជ្ជា ដើម្បីរកវិធីសាស្ត្រក្នុងការបង្រៀនសិស្ស និងបានចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីចុះបង្រៀនដល់សិស្សនៅតាមវិទ្យាល័យលើមុខវិជ្ជា ភាសាអង់គ្លេស បន្ថែមទៀតផងដែរ ។
ក្នុងឆ្នាំសិក្សាថ្មីនេះ ដោយមានការយកចិត្តទុកដាក់ពី លោកអភិបាលស្រុក សង្ឃឹមថាមានតួលេខសិស្សប្រលងជាប់ និងសិស្សទទួលបាននិទ្ទេស A កើន ឡើង ។ ក្នុងនោះ លោកអភិបាលស្រុក បានបន្តចុះពិនិត្យមើលការធ្វើតេស្តប្រឡងសាកល្បងរបស់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីបង្កើនសមត្ថភាពត្រៀមប្រឡងនាថ្ងៃខាងមុខ និងបានឧបត្ថម្ភថវិកាជូនដល់លោកនាយកវិទ្យាល័យ សម្រាប់រៀបចំការ៉ូឡាក្នុងទីធ្លាវិទ្យាល័យ ឲ្យមានសោភ័ណ្ឌភាពក្នុងសាលាផងដែរ។