អភិបាលខេត្ត ចំនួន ៣រូប ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២!

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាកត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ត្រាស់បង្គាប់ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ០៣រូប ៖

១. ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ។

២. ឯកឧត្តម ទៀ សីហាឋានន្តរស័ក្តិឧត្តបបន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប

៣.ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។

អត្ថបទដែលជាប់ទាក់ទង
Open

Close