យោងតាម រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤.០៥នាទី បន្ទាប់ពីបានទទួលពត៍មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កំលាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្រ្កាបករណីខាងលើនៅចំណុចភូមិសង្កាត់ខាងលើ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០១ នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី ។