ពលរដ្ឋ ៖ សូមគោរព និងរាយការណ៍ លោកអ៊ុំ រដ្ឋមន្រ្តី សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២២ ឆ្កែរបស់ លោក ឧកញ៉ា សោម សាយ រកស៊ីលក់ដូរជី មានទីលំនៅនៅភូមិអំពិលទឹក នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានចូលទៅខាំសត្វទារបស់ ឈ្មោះ ញ៉ែម ចក់ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ បណ្តាលឲ្យងាប់ សត្វទា ៣២ ក្បាល របួស ២០ ក្បាល។
ប៉ុន្តែ ឧកញ៉ា សោម សាយ បដិសេធមិនព្រមដោះស្រាយសំណង ឲ្យម្ចាស់ទា ទើបម្ចាស់សត្វទា បានបន្តមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកលើកដែក នៅតែមិនព្រមដោះស្រាយឲ្យគ្នាទៀត។
ដោយក្តីគោរព Chhim Sopheak