ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ ហើយ។ ការបញ្ជាក់អំពីការជាសះស្បើយនេះ ធ្វើឡើងដោយមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩។
យោងតាមទំព័រហ្វេសប៊ុក ផ្លូវការ របស់ សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះ មេរោគ កូវីដ-១៩ ត្រូវបាន ធ្វើតេស្ត អវិជ្ជមានទាំងស្រុងហើយ។
គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត បញ្ជាក់ដូចមានភ្ជាប់ជាមួយ។ ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយ សប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។
សូមអរគុណបងប្អូនជនរួមជាតិដែលបារម្មណ៍និងបានជូនពរដល់រូបខ្ញុំ។