កិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី ខេត្ត និង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាលជាប្រធានគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត និង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាលជាប្រធានគណបក្សខេត្ត សរុប ចំនួន ៥៣រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕