ភ្នំពេញ៖ ធុងសំរាមរបស់ក្រុមហ៊ុន មីសូដានៅតាមទីសាធារណះនានាត្រូវបានជនមិនស្គាល់មុខ លួច ដោះកង់យកដែកទៅលក់អោយអេតចាយជាបន្តបន្ទាប់ និងយដុតបំផ្លាញធុងចោលតែម្តង។
តាមព័ត៌មានអោយដឹងថា នៅព្រឹក ថ្ងៃទី១៧ខែ វិឆ្ឆិកា ឆ្នាំ ២០២២ ធុងសំរាមរបស់ក្រុមហ៊ុនមីសូដា ចំនួន១០ គ្រឿងនៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនមិនស្គាល់មុខ ដែល គេសង្ស័យ ថា ជាអ្នកដើររើសអេតចាយពេល យប់បានវាយបំបែក ធុងសំរាមដោះយកដែកកង់ យកទៅលក់អោយអេតចាយ ។បន្ទាប់ពីត្រូវចោរលួច ខាងក្រុមហ៊ុន ក៏បានតាមរកឃើញ ដែកកង់ធុងសំរាមទាំងនោះនៅកន្លែងទិញលក់អេតចាយ មួយកន្លែង នៅភូមិជម្ពូវ័នហើយ ក៏បានដាក់ពាក្យបណ្តឹង អោយនគរបាលមូលដ្ឋានចុះទៅដកហូតបានចំនួន១០ដើម ត្រឡប់មកវិញ ។
តាមព័ត៌មានអោយដឹងទៀតថា ធុងសំរាមជាច្រើនគ្រឿងទៀត នៅតាមផ្លូវជាតិលេខ លេខ៤ ក្នុងសង្កាត់ចោមចៅទី៣ និងនៅក្នុងខណ្ឌកំបូលក៍ត្រូវក្រុមចោរហារយ រាត្បាត នាំគ្នា លួចដោះកង់យកដែកទៅលក់ដូចជាផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែវិឆ្ឆិកានេះ ធុងសំរាជាច្រើនគ្រឿងនៅតាមផ្លូវជាតិលេខ ៣ ម្តុំវត្តព្រៃស្ពឺ ត្រូវបានជនមិនស្គាល់មុខ លួចដោះយកដែកកង់យកទៅលក់អោយអេតចាយ ហើយ ដុតធុងកម្ទេចចោលតែម្តង ។
តាមតំណាង ក្រុមហ៊ុន មីសូដា ប្រចាំខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា រយះពេលកន្លងមកនេះ ធុងសំរាមជាច្រើននៅតាមទីសាធារណះ ត្រូវបានជនមិនស្គាល់មុខវាយកម្ទេចកង់ ដោះយកដែកយកទៅលក់អោយអេតចាយក្នុង១គីឡូក្រាមចំនួន៩០០រៀល ដែលធុងនីមួយៗតម្លៃ៨០ដុល្លារ។
តំណាងក្រុមហ៊ុន បានបញ្ជាក់ទៀតថា ធុងដែលត្រូវចោរលួចដោះយកដែកកន្លងមកនោះដូចជាក្នុងសាលាបឋមសិក្សាជម្ពូវ័នអស់ប្រមាណជាង១០គ្រឿង , នៅតាមមហាវិថីឈ្នះឈ្នះសង្កាត់ត្រពាំងក្រសាំងចំនួន១០គ្រឿង,តាមផ្លូវជាតិលេខ៤សង្កាត់ចោមចៅ៣អស់ចំនួន៦គ្រឿង,តាមផ្លូវជាតិលេខ៣អស់៥គ្រឿងនិងមួយចំនួនទៀតនៅក្នុងខណ្ឌកំបូល។
តំណាងក្រុមហ៊ុន ក៏បានសំណូមពរ ដល់ អាជ្ញាធរ និងសមត្ថកិច្ចមេត្តា ជួយសហការណ៍ទប់ក្រុមចោរទាំងនោះផង។ ម្យ៉ាងទៀត អ្នកទិញលក់អេតចាយទាំងអស់សូមចូលរួមសហការណ៍ហាមទិញដែកកង់ធុងសំរាមទាំងនោះ៕