លោក ស៊ុត វិចិត្រ ជំពាក់លុយជាង ២ម៉ឺនដុល្លារ មិនសង ប្រឹងរកលេសកុហក រាប់រយដង ថែមចេញសែកស្អុយ ឲ្យទៀត
ភ្នំពេញ៖ លោក ស៊ុត វិចិត្រ ជំពាក់លុយថ្លៃបេតុងជាង ២ម៉ឺនដុល្លារ មិនសង ប្រឹងប្រែងរកលេសកុហករាប់រយដង ថែមចេញសែកស្អុយឲ្យម្ចាស់បំណុលថែមទៀត។ នេះបេីតាមការបញ្ជាក់ពី ម្ចាស់ក្រុមហ៊ុនបេតុងលាយស្រេច ដែរមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែរបានថ្លែងប្រាប់អង្គភាពសារព័ត៌មានយេីងឲ្យដឹងនៅថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០២២នេះ។
ម្ចាស់ក្រុមហ៊ុនដដែលបន្ថែមថា កន្លងមកលោក ស៊ុត វិចិត្រ បានបញ្ជាទិញបេតុងរបស់លោកជាបន្ដបន្ទាប់ ហើយក៏មានការទូទាត់ប៉ុន្មានថ្ងៃបន្ទាប់ដែរ ប៉ុន្ដែរយៈពេលមួយឆ្នាំចុងក្រោយនេះលោកបានបញ្ជាទិញជាបន្ដបន្ទាប់ ដោយជំពាក់លុយបេតុងរបស់លោកកេីនរហូតដល់ជាង ២ម៉ឺនដុល្លារ ដោយមិនព្រមសងទាល់តែសោះ បានត្រឹមសន្យាថាថ្ងៃនេះថ្ងៃនោះ រកលេសគេចវេសរាប់រយដង ហើយទូរស័ព្ទទាក់ទងក៏មិនបានថែមទៀត។
លោកបន្ថែមថា ដោយទាក់ទងមិនបាន អញ្ចឹងលោកមានតែស្នេីឲ្យអ្នកសារព័ត៌មានចុះផ្សាយ ហើយលោកសង្ឃឹមថា លោក ស៊ុត វិចិត្រ និងទទួលបានដំណឹងហើយចូលខ្លួនមកដោះស្រាយរឿងបំណុលនេះផង ព្រោះសម្ភារៈ និងវត្ថុធាតុដើមមុនចេញជាបេតុងលាយស្រេច លោកក៏បញ្ជាទិញពីដៃគូផ្សេងទៀតដែរ ដូច្នេះលោកក៏ត្រូវការទូទាត់ឲ្យដៃរបស់លោកបន្ដទៀតដែរ។
លោកបន្តថា ក្នុងនាមជាដៃគូរកស៊ីជាមួយគ្នាគួណាស់តែឲ្យតម្លៃ និងគោរពតាមការសន្យា ព្រោះវាជាកត្តាចំបងបំផុត ដែរអ្នករកស៊ីគ្រប់រូបគួតែប្រតិបត្តិឲ្យបានល្អប្រសើរបំផុត ព្រោះភាពទុកចិត្ត ភាពជឿជាក់ ពិសេសភាពស្មោះត្រង់ ទេីបធ្វើឲ្យយើងមានដៃគូរកស៊ីបានយូរអង្វែង និងពិតប្រាកដ។
លោកឲ្យដឹងទៀតថា បន្ទាប់ពីផ្សព្វផ្សាយរួចហើយប្រសិនបេីលោក ស៊ុត វិចិត្រ មិនចូលខ្លួនមកដោះស្រាយលុយជំពាក់ថ្លៃបេតុងនេះទេ លោកនិងមានវិធានការតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០២២កន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក៏ធ្លាប់បានចេញលិខិតកោះហៅ លោក ស៊ុត វិចិត្រ ឲ្យចូលខ្លួនមកបំភ្លឺតាមបណ្ដឹងរបស់លោក ង៉ែត ចំរេីន ដែរជានាយករដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេចម្ដងរួចទៅហើយ ប៉ុន្តែលោក ស៊ុត វិចិត្រ មិនបានចូលតាមការកោះហៅរបស់សមត្ថកិច្ចនោះទេ។
សូមបញ្ជាក់ថា លោក ស៊ុត វិចិត្រ ជំពាក់លុយថ្លៃបេតុងជាង ២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក រយៈពេលជិតមួយឆ្នាំមកហើយដោយព្យាយាមតែគេចវេស មិនព្យាយាមរកលុយសងនោះ។