ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ករណីរំលោភសេពសន្ថវលើអនីតិជន(ជនរងគ្រោះមានអាយុ១២ឆ្នាំ)។
ជនសង្ស័យ ឈ្មោះផាន កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកោះដាច់សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ។
ក្នុងករណីរំលោភសេពសន្ថវលើអនិតិជននេះ ដំណើររឿងជនរងគ្រោះឈ្មោះ ដ ណ រ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ រស់នៅផ្ទះជាមួយគ្នាក្នុងអំឡុងឆ្នាំ២០១៧ ជនរងគ្រោះត្រូវបានជនសង្ស័យលួងលោមនាំយកទៅរំលោភនៅផ្ទះទុកចោលមួយកន្លែងដែលស្ថិតនៅភូមិកោះដាច់សង្កាត់កោះដាច់រហូតដល់បានសំរេចហើយជនសង្ស័យក៏បានគំរាមជនរងគ្រោះមិនអោយប្រាប់អ្នកណាពីរឿងនេះនោះទេដោយមានការភ័យខ្លាចជនរងគ្រោះក៏បានធ្វើតាមពាក្យសំដីរបស់ជនសង្ស័យដោយមិនហ៊ានប្រាប់អ្នកណានោះឡើយប្រហែល២សប្តាហ៍ឬក៏១ខែម្តងជនសង្ស័យតែងតែលួងលោមជនរងគ្រោះយកទៅរំលោភជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នហើយជនរងគ្រោះមានផ្ទៃពោះចំនួន៧ខែហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង ០០នាទី ទើបបែកធ្លាយដំណឹងមកដល់យាយបង្កើតឈ្មោះ ផ ស ម ត ទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនរគបាលរដ្ឋបាលកោះដាច់ភ្លាមៗតែម្តងបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយើងកសាងសំនុំរឿងបញ្ជូនទៅផ្នែកជំនាញយុត្តិធម៌ខណ្ឌជ្រោយចង្វាដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕