ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចប្រាប់អោយដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២២ កម្លាំងនៃ អធិការដ្ឋាននគរបាលក្រុងច្បារមនបានបង្ក្រាបករណី ចោរឆក់កាបូប ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ46-47 ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពងស្ពឺ ។
សមត្ថកិច្ច ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អ៊ូ ស្រីល័ក្ខ ភេទស្រី អាយុ30ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំ ស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ ចេញពី រតនាគារ គោលបំណងទៅបើកលុយនៅធនាគារអេស៊ីលីដា ហើយបានជិះចេញមកដល់ផ្លូវជាតិលេខ4 ចំណុចខាងកើតតារែកទឹកត្នោត ស្រាប់តែមានជនសង្ស័យមានគ្នា2នាក់ពាក់អាវពណ៌ខ្មៅទាំង2 មិនពាក់មួកសុវត្តិភាពជិះម៉ូតូម៉ាក់HONDA.C125 ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះមកក្បែរ ខាងឆ្វេង ហើយធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះស្ពាយខាងឆ្វេង ពេលធ្វើសកម្មភាពហើយក៏ជិះទៅទិសខាងកើតបាត់ទៅ។
សម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទម៉ាក iPhone ពណ៍ផ្កាឈូក 1គ្រឿង លុយចំនួន20 ម៉ឺនរៀល ប័ណ្ណបើក បរចំនួន 2សន្លឹក កាត់ATM ចំនួន1 ។
ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រការធំ ដើម្បីជួយស្រាវជ្រាវ ក្រោយពីបានទទួលបណ្ដឹងជំនាញនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយប៉ុស្តិ៍រការធំ ស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញានឹងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង២១និង៤០នាទី ក្នុងថ្ងៃទី១៤ វិច្ឆិកា ២០២២ ត្រង់ចំណុចខាងលិច កងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយសមត្ថកិច្ចយកមកសាកសួរ ក្រុមជនសង្ស័យ បានឆ្លើយសាភាពថា ក្រុមខ្លួនពិតជា បានធ្វើសកម្មភាព ឆក់យកកាបូប ខាងលើពិតប្រាកដមែន ។
ករណីខាងលើបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ នឹងវត្ថុតាងម៉ូតូ ជិះធ្វើសកម្មភាពចំនួន២គ្រឿង ទៅផែនព្រហ្មទណ្ឌចាត់ការតាមនិតីវិធី ។