ក្រសួងទេសចរណ៍ ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ២ ក្រុមហ៊ុន ដោយសារ…!

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ២ ក្រុមហ៊ុន រួមមាន៖

១. ការីទេសចរណ៍ ស៊ី អ៊ិន អ៊ិនធើណេសិនណល ត្រាវែល (C.N International Travel Co.,Ltd)

២. ការីទេសចរណ៍ ហ្រ្គេ ទ្បាញ (ខេមបូឌា) ឯ.ក (Gray Line Cambodia Co.,Ltd)

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close