ស្ទឹងត្រែង៖ សមត្ថកិចកិច្ច បញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧:៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង) ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ សុឹម សុភ័ក្រ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាងដែកទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
វត្ថុតាងចាប់យករួចមានៈ
ខ្សែភ្លើងមួយសំណុំ ពណ៌ស មានស្នាមភ្លើងឆេះ, កាំបិតតាំងតោដងឈើ ០១, បន្ទាសឡានចំនួន ៦បន្ទះ, កាឡេឡាន ១ដើម ដែកជ្រុងប្រហោង ១២ដើម, ម៉ូទ័របូមទឹក ១គ្រឿង និងម៉ូទ័រទប់ភ្លើង ០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។