ល្បីដល់ហើយ ! រឿងគប់ កញ្ចក់ឡាន! នៅបាត់ដំបង លេងសុទ្ធតែពូថៅ ឯណោះ!

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្ត​បា​ត់​ដំបង​ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ កាលពីយប់ថ្ងៃទី១០​ខែ​ខែវិច្ឆិកាឆ្នាំ​២០២២​វេលា​ម៉ោង៩និង៣០នាទីយប់នៅ​លេីដងផ្លូវជាតិ​ស្ថិត​នៅ​ភូមិសាស្រ្តឃុំភ្នំសំ​ពៅ​ ស្រុកបាណន់​ ខេត្តបាត់​ដំ​បង​មានករណី​ជនសង័្ស​យមិនស្គាល់អត្តសញ្ញា​ណ​បានប្រេីប្រាស់ពូថៅ​គប់ទៅលេីរថយន្តមួយគ្រឿងដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវ​ បណ្តាលឱ្យបែ​ក​កញ្ចក់រថយន្តខាង​មុខ​ កៀបផ្លែពូថៅជាប់នៅ​ក្នុងកញ្ចក់​ តែមិនបានបណ្តាល​ឱ្យមានគ្រោះថ្នាក់​ដល់មនុស្សនោះឡេីយ។

ពេលកេីតហេតុភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌​មានដល់សមត្ថកិច្ចនគរបាលអំពីរឿងហេតុមួយនេះ។

ទទួលព័ត៌មានភ្លាមលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាយ៉ាងហ្មឺងហ្មាត់​ដល់លោកស្នងការរងទទួលផែនការ​ងារនគរបាល​ព្រហ្មទ័ណ្ឌនិងលោកអធិការនគរបាលស្រុកបាណន់​ធ្វេីការ​ស្រាវជ្រាវ​ស៊េីបអង្កេតជាបន្ទាន់ចំពោះករណីខាងលេីនេះ។

ឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរហូតដល់ព្រឹកថ្ងៃទី១១ខែ​វិច្ឆិកាឆ្នាំ២០​២២នេះសម្ថកិច្ចនគរ​បាលស្រុកបា​ណ​ន់​ ដែលមានលោកវរសេនីយ៍ឯក​ប៉ាន់​ វ៉ាន់នី​ ជាអធិការនគរបាលស្រុកបានស្រាវ​ជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ​ខាងលេីបានហេីយ។

ជនសង័្សយមានឈ្មោះកយ​ កុសល​ហៅ​វ៉ិត​ ភេទប្រុស​ អាយុ​៣២​ឆ្នាំរស់នៅភូមិភ្នំសំពៅលិច​ ឃុំភ្នំសំ​ពៅ​ ស្រុកបាណន់​ ខេត្តបាត់​ដំបង​ កំ​ពុងធ្វេីការសាកសួរនៅអធិការដ្ឋាន​នគរបាលស្រុកបាណន់។

តាមចម្លេីយសារភាពបឋម​ ជនសង័្សយ​ខាងលេីបានឆ្លេីយសារភាព​ប្រាប់សមត្ថកិច្ចថា​ ខ្លួនតែម្នាក់​ឯងគត់បានប្រេីប្រាស់ពូថៅ​ ដងឈេីគប់ទៅលេីរថយន្តធុនធំមួយគ្រឿងនៅចំណុចកេីតហេតុខាងលេី​ កាលពីយប់ថ្ងៃទី១០ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ ហេីយ​មូល​ហេតុដែលនាំទៅដល់ការគប់បែបនេះ​ គឺខ្លួនគេផឹកស្រាស្រវឹង​ ហេី​យខូចចិត្តត្បតិប្រពន្ធរត់​ចោល​នាពេលថ្មីៗកន្លងមក។

ទោះជាបែបនេះក្តីសម្ថកិច្ចកំពុងធ្វេីការសាកសួរបន្ថែមនិងរៀបចំសំ​ណុំរឿងបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់ហេីយ។

ក្នុងនាមស្នងការនៃស្នងការដ្ឋាននរបាលខេត្តបាត់ដំបងសូមថ្លែងអំណរគុណចំ​ពោះ​​ការចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលពីសំណាក់ជនរងគ្រោះនិងមហាជនទូទៅ​ ដែលនេះគឺជាករណីកិច្ចយ៉ាងសំខាន់មិនអាចខ្វះបាន​ ដេីម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវស៊េីបអង្កេតស្វែង​រកជនសង័្សយបានទាន់ពេលវេលា។

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close