ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅចំណុចគោលដៅ​វិថី រដ្ឋសភា​ ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ នៅយប់ថ្ងៃអង្គារ​ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនិងថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២២
គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយ លោក​ កៀង​ ល័ក្ស​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបន្តចុះត្រួតពិនិត្យ​ អាវុធជាតិផ្ទុះ នៅចំណុចគោលដៅ​ វិថី រដ្ឋសភា ខាងមុខរដ្ឋសភា ស្ថិតនៅសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ,​ លោកអធិការរងនគរបាលខណ្ឌ,​ លោកជំនួយការកងរាជអាវុធហត្ថខណ្ឌ,​ កម្លាំងសណ្ដាប់ធ្នាបខណ្ឌ​ និងមន្ត្រីពាក់ព័ន្ធ​ សរុប​ ២៦នាក់។
ជាលទ្ធផល​ យានយន្តបានត្រួតពិនិត្យសរុបចំនួន:​ ១២៩រឿង, ក្នុងនោះមាន រថយន្ត​ ចំនួន ៦៩គ្រឿង និង ម៉ូតូចំនួន​ ៦០គ្រឿង ។
អត្ថបទដែលជាប់ទាក់ទង
Open

Close