រថយន្ត Lexus RX330 ពាក់ផ្លាកលេខ នគរបាល 2-8768 បុករបងសាលាដំបូងខេត្តកណ្ដាល និងរ៉ឺម៉ក់កង់បី មិនមែនជា រថយន្ដរបស់មន្ដ្រីនគរបាល….!
ភ្នំពេញ៖ សេចក្ដីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មានកិត្តិយសជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបថា៖ ករណី រថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខនគរបាល 2-8768 ដែលបុករបងសាលាដំបូងខេត្តកណ្ដាល និងរ៉ឺម៉ក់កង់បី នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ មិនមែនជារថយន្ដរបស់មន្ដ្រីនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ។
តាមរយៈទិន្នន័យនៃការចុះបញ្ជីរថយន្ដនេះ គឺជាកម្មសិទ្ធិរបស់មន្ដ្រីនៃនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
បច្ចុប្បន្ននេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពុំមានរថយន្ដដែលមានភិនភាគ និងផ្លាកលេខខាងលើប្រើប្រាស់នៅក្នុងអង្គភាពនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ