យោងតាមហ្វេសប៊ុក Keo Mo Ny រៀបរាប់ថា មុខសញ្ញាចោរកាច់ករម៉ូតូខ្ញុំនៅសង្កាត់ស្ទឹងមានជ័យ១ កាលពីថ្ងៃទី 23 ខែ តុលា ឆ្នាំ 2022 បើបងប្អូនបានឃើញភិនភាគម៉ូតូរឺស្លាកលេខ សៀមរាប 1U-2256 ស្កូបពី 015 ពណ៍ស ដូចក្នុងរូបភាព នឹង វីដេអូនេះ សូមជួយទំនាក់ទំនងមកតាមរយះឆាតនាងខ្ញុំផង ។
ដំបូងចោរមានគ្នាពីរនាក់បានជិះកង់ចូលធ្វើសកម្មភាពនៅវេលាម៉ោង ១១ថ្ងៃត្រង់ ហើយនៅម៉ោងប្រហែល 4:45 នាទីល្ងាច បាននាំបក្សពួកត្រឡប់មកយកកង់របស់វាវិញ ដោយស្លាកលេខម៉ូតូបក្សពួកដែលជូនមកយកកង់វិញនោះគឺ ស្លាកលេខកែប 1A-0412 . លុះដល់វេលាម៉ោង 4: 49 នាទីល្ងាច ទើបនាងខ្ញុំដឹងថាបាត់ម៉ូតូ ហើយក៏បានដាក់ពាក្យបណ្ដឹងភ្លាមៗនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ១ តែដោយសារមិនទាន់បានតំរុយពីខាងសម្ថកិច្ចទើបខ្ញុំធ្វើការផុសមុខសញ្ញាចោរនេះតែម្ដងទៅ 🙏