កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ស្តីពី ការរៀបចំការពារការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូលបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។
សមាសភាពចូលរួមកិច្ចប្រជុំសរុបចំនួន៣៨រូប រួមមាន៖
-លោក លោកស្រី អភិបាលរងខណ្ឌ
-លោកអធិការនគរបាលខណ្ឌ
-លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ
-លោកប្រធានក្រុមយោធភូមិភាគពិសេសប្រចាំខណ្ឌកំបូល
-លោកនាយករដ្ឋបាលខណ្ឌ
-លោក-លោកស្រីប្រធានការិយាល័យទាំង១១
-លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ
-លោកចៅសង្កាត់/ចៅសង្កាត់រងនៃសង្កាត់ទាំង៧
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧
-តំណាងក្រុមហ៊ុន MIZUDA ។
ចំពោះរបៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.ការរៀបចំការពារការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២
២.បញ្ហាផ្សេងៗ។