រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សោភណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសារធារណៈ…!
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៤ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សោភណភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសារធារណៈ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងរាជធានីភ្នំពេញ។
ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដោយមានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង៨ លោកមេប៉ុស្តិ៍នគរបាលទាំង៨ លោក-លោកស្រីប្រធានការិយាល័យទាំង១១៕