លោកអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីដាក់ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងភូមិសាស្ត្រខណ្ឌចំការមន
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២
លោក កៀង ល័ក្ស អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីដាក់ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយបានដាក់ចេញនូវផែនការដូចខាងក្រោម ៖
១-រដ្ឋបាលសង្កាត់ទាំង៥ត្រូវចុះត្រួតពិនិត្យរដ្ឋបាលក្នុងមូលដ្ឋាន ពិសេសអ្នកស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ ខុនដូរនិងបន្ទប់ជួល ។
២-រដ្ឋបាលសង្កាត់ទាំង៥ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យបញ្ហាសណ្ដាប់ធ្នាប់ សោភណ្ឌភាព អនាម័យ និងណែនាំប្រជាពលរដ្ឋកុំអោយហាលសម្លៀកបំពាក់មុខផ្ទះ ព្រមទាំងបំផុសតុបតែងលម្អរភ្លើង ដោតទង់ជាតិតាមដងផ្លូវសំខាន់ៗ ។
៣-គណៈកម្មការការពារទីតាំងស្នាក់នៅរបស់ភ្ញៀវត្រូវចុះត្រួតពិនិត្យរដ្ឋបាលនៅជុំវិញបរិវេណសណ្ឋាគារសូហ្វីតែលភោគីត្រា
ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកានេះតទៅ ។
៤-លោកអភិបាលរងទាំងអស់ត្រូវដឹកនាំត្រួតពិនិត្យអាវុធ ជាតិផ្ទុះជារៀងរាល់ថ្ងៃតាមកម្មវិធីដែលបានបែងចែក ។
៥-រដ្ឋបាលសង្កាត់ទន្លេបាសាក់ត្រូវចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ក្លឹបកំសាន្តនៅជុំវិញស្ថានទូតរុស្សុី និងម្ចាស់ស្ថានីយប្រេងតាមបណ្ដោយផ្លូវព្រះនរោត្តម អោយផ្អាកអាជីវកម្មចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ។
បែងចែងគោលដៅទីបញ្ជាការស្រាលចំនួន៥គោលដៅរួមមាន ៖
១-ជាប់របងខាងត្បូងសណ្ឋាគារសូហ្វីតែលភោគីត្រា
២-ជាប់របងខាងកើតសណ្ឋាគារសូហ្វីតែលភោគីត្រា(ផ្លូវស ប៊ិត)
៣-លើចិញ្ចើមផ្លូវសុធារស ទល់មុខសណ្ឋាគារសូហ្វីតែលភោគីត្រា
៤- ក្នុងបរិវេណអគារ The Pen House
៥-ក្នុងបរិវេណវវត្តថាន់ ក្នុងគោលដៅនីមួយៗប្រើប្រាស់កម្លាំងរួមចំនួន៥០នាក់ ក្នុង១គោលដៅ។