លោក ម៉ូវ ម៉ានិត បើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាព ស្តីពីការត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសាធារណៈ…!
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ជិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំគណៈបញ្ជាកាឯកភាព ស្តីពីការត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោក លោកស្រី អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ លោកចៅសង្កាត់ទាំង៦ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៦។