លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ដឹកនាំកម្លាំង ការពារ​ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ បានមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ!

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាល នៅថ្ងៃអាទិត្យ ១៣កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កបានដឹកនាំម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអនុវត្តតាមផែនការលេខ ០២៤ ផ.ក/២២ ស្តីពីការ ការពារ​ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ បានមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី៦.៧.៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងខេត្តកំពត។ក្នុងនោះស្នងការដ្ឋាន នគរបាលខេត្ត បានបែងចែកកម្លាំងទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន៧៤៩នាក់ ស្រី០៦ នាក់ កម្លាំងអធិការដ្ឋាន នគរបាលក្រុង/ស្រុកចំនួន ៣៨២នាក់។

អត្ថបទដែលជាប់ទាក់ទង
Open

Close