ស្លាប់​២នាក់ ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ​ ផ្លូវលេខជាតិលេខ៤​ គីឡូម៉ែត្រ​លេខ៦៣-​៦៤

កំពង់ស្ពឺ​៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី៥ វិច្ឆិកា ២០២២ វេលាម៉ោង១០​នឹង​៣​០​នាទី នៅលើផ្លូវលេខជាតិលេខ៤ ចន្លោះគីឡូ​ម៉ែ​ត្រលេខ​ ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំម​ហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ច​រាចរណ៍បង្កឡេីងដោយរថយន្ត០១គ្រឿង ម៉ាក​HY​U​NDAY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​3D​-​77​96 សណ្ដោងសុឺមីរឺម៉កពាក់ស្លាកព្រះសីហនុ 4A-​2949 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​(ចុះរត់គេចខ្លួន)។

មុនកេីតហេតុ​រថយន្ដ​ បើកបរពីទិសខាងលិចទៅទិ​សខាងកើត ដល់ចំណុចខាងលើ បានបុកម៉ូតូ០១​គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់​ស្លា​កលេខកំពង់ស្ពឺ1K-6707 បើកបរដោយឈ្មោះ​ គិត បុល ភេទប្រុស អាយុ២០ឆ្នាំ អ្នករួមដំ​ណើរឈ្មោះ​ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់​នៅព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។
មូលហេតុ​គឺ​ ស្ថានភាព​ផ្លូវ​កំពុងតែជួសជុលនិងមានលក្ខណៈចង្អៀតរថយន្ដនិងម៉ូតូចូលគន្លងដូចគ្នា​ ម៉ូតូ​បើកបរបញ្រ្ចាសទិសគ្នា។

តាមការបញ្ជាក់ពីសមត្ថកិច្ច​ក្រោយហេតុការណ៍ខា​ងលេី​ អ្នកបេីកបរ​ម៉ូតូ​ស្លាប់​ទាំងពី​រួមជាមួយ​អ្នករួមដំ​ណើរ​ បច្ចុប្បន្ន​សពត្រូវបានក្រុមគ្រួសារទទួលយក​ទៅធ្វេីបុណ្យតាមប្រពៃណីសាសនានៅផ្ទះរៀងៗខ្លួនរីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចកំពុងតែបន្ដនីតិ​វិធីស្រាវជ្រាវស្វែងរកអ្នកទទួលខុសត្រូវ​មកដោះ​ស្រាយ​តាមនីតិវិធី​។

ម៉ូតូ​និងរថយន្ដ​ ជាវត្ថុតាងទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close