ភ្នំពេញ៖ ស្ត្រីម្នាក់រិះគន់ ប៉ូលិសចរាចរណ៍ ស្តុប ២០០៤ ហើយបានបង្ហោះវីដេអូនោះក្នុងផេក ដូរេ ម៉ូដ-Dorer Fashion កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២២ ដែលមានខ្លឹមសារទាំងស្រុងថា៖ ជួយស៊ែដើម្បីកុំអោយចាញ់បោកប៉ូលិស ឈឺចិត្តអ្វីដែលយើងមិនខុស មកចង់ធ្វើសុីយើង អ្នកធ្លាប់ជួបបានយល់អារម្មណ៍មួយនេះ ។
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំជួបរឿងហួសចិត្តមួយ ចំពោះប៉ូលិសចរាចរណ៍ នៅស្តុបផ្លូវ2004 ពួកគាត់ចង់ធ្វើសុីខ្ញុំ ដោយប៉ូលិសនៅស្តុប បោះដៃអោយខ្ញុំបត់ស្តាំ ដល់ខ្ញុំបត់ ប៉ូលិសមួយក្រុមទៀតចាំចាប់ឡានខ្ញុំផាក ខ្ញុំអត់ព្រម គាត់យកអាយគូមគោះឡានខ្ញុំខ្លាំងៗ ខ្ញុំមានការស្លុតចិតយ៉ាងខ្លាំងហេតុអ្វីសង្គម់ខ្ញុំនៅមាន ប៉ូលិសមួយក្រុមតូចបែបនឹងទៀត សំខាន់កូនខ្ញុំអាយុទើប 14ឆ្នាំគាត់ឃើញហើយ ស្លុតចិត្ត មិនដែលជួបរឿងបែបនឹង នេះគឺជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ ដោយគ្រាន់តែចង់បានលុយពីប្រជាជន មិនមានភាពត្រឹមត្រូវ (ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ដែលសង្គមដ៏ល្អ ស្រស់បំព្រមរបស់ខ្ញុំ មានពូៗ ប៉ូលិសបែបនេះ ធ្វើអោយកូនៗខ្ញុំជួបហេតុការបែបនេះ)។
ជុំវិញ ការលើកឡើងខាងលើ នៅព្រឹកថ្ងៃទី៥ វិច្ឆិកា ២០២២ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ៖ សូមអរគុណ អ្វីៗ សំខាន់លេីការស្រាវជ្រាវឲ្យបានច្បាស់ជាមុនសិន មិនត្រូវវាយតម្លៃ ឬដាក់បន្ទុកលេីភាគីខាងណានោះទេ។
លោកបន្តថា មន្ត្រីខុស ក៏មិនលេីកលែងដែរ ឲ្យមានភស្តុតាងច្បាស់លាស់ កុំចោទប្រកាន់ទាំងគ្មានភស្តុតាង ព្រោះសូមមានគុណធម៌ផង មន្ត្រីគ្រប់រូបតាមគ្រប់គោលដៅ គាត់ប្រឹងណាស់ តាំងពីព្រលឹមស្រាងៗ ដល់យប់ មិនបានសម្រាកទេ សូម្បីថ្ងៃក្តៅ ភ្លៀង ខ្យល់ រងារ ដីហុយ យ៉ាងណា នៅតែឈរសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដោយភាពទទួលខុសត្រូវជានិច្ច។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ថា បេីគោរពច្បាប់ទៅ នោះរាល់បញ្ហានឹងត្រូវបញ្ចប់។