អុញ! បុរស៣នាក់ មកពីខេត្តព្រៃវែងនិងពោធិសាត់ បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ចយ័ បោកញាតិញោមពុទ្ធបរិសទ័ក្នុងឃុំបិតត្រាំងនិងតំបន់ខ្លះទៀត ក្នុងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ!

ខេត្តព្រះសីហនុ៖ នគរបាលប៉ុស្តិឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ឲ្យដឹងនៅថ្ងៃទី៥វិច្ឆិកា២០២២ នគរបាលបានឃាត់ខ្លួនបុរស៣នាក់ ដែលតាមចម្លើយសារភាពថា មកពីខេត្តព្រៃវែងនិងពោធិសាត់ បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ចយ័ បោកញាតិញោមពុទ្ធបរិសទ័ក្នុងឃុំបិតត្រាំងនិងតំបន់ខ្លះទៀតក្នុងស្រុកព្រៃនប់និងក្រុងព្រះសីហនុ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៣នេះ មាន២នាក់កោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀតជានាក់បើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិនៅស្រុកព្រៃនប់និងក្រុងព្រះសីហនុ។ ក្រោយពេលបន្លំដើរបិណ្ឌបាតរួច ពួកគេបានយកស្បង់ចីវរនិងបាត្រទៅលាក់ទុកក្នុងព្រៃ ។សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្សយ័និងតាមឃ្លាំមើល រហូតឈានដល់ការឃាត់ខ្លួន នាំយកមកចាត់ការបន្តតាមនិតិវិធី។
ជនសង្សយ័ទាំង៣នាក់រួមមាន ៖

១.ឈ្មោះង៉ែត ស្រស់ ភេទ​ប្រុសអាយ ២៤ឆ្នាំ ស្រុកកំ​ណើត ភូមិតាឡូសែនជយ័ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់(អ្នកដឹកជញ្ជូន)។​

២.សៀន កវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ)ជាម្ចាស់ម៉ូតូ។​

៣.ឈ្មោះ ឌី គៀត ភេទប្រុស អាយុ ៥៧ឆ្នាំ ស្រុកកំណើត ភូមិត្រម៉ ឃុំត្រពាំងត្រែ ស្រុកមេសាង ខេត្តព្រៃវែង(ក្លែងជាសង្ឃ)។

អត្ថបទដែលជាប់ទាក់ទង
Open

Close