រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាថ្មីម្ដងទៀតដល់ ក្រុមអ្នកតវ៉ា ជាអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់ អតីតបុគ្គលិកណាហ្គាវើលដ៍ ឱ្យបញ្ឈប់ការប្រមូលផ្ដុំតវ៉ា នៅអំឡុងបុណ្យអុំទូក និងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីក្រុមអ្នកតវ៉ា នៅតែបន្តសកម្មភាពប្រមូលផ្ដុំជួបជុំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង
Open

Close