លោក នេត ភក្ត្រា អំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើស ដែលក្លែងអត្តសញ្ញាណ អ្នកដទៃ!

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រកាសបដិសេធជាសាធារណៈថា គណនីតេឡាក្រាមនេះមិនមែនជារបស់ខ្ញុំទេ។

គណនីនេះត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់នៅក្នុងក្រុមផ្សេងៗ។

ខ្ញុំសូមប្រកាសមិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធខ្ញុំបាទឡើយ ករណីជនខិលខូចប្រើប្រាស់គណនីនេះទៅប្រព្រឹត្តអំពីផ្សេងៗ។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចឋមពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close