បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន១ បានបង្ហាញអារម្មណ៍សប្បាយរីករាយ កក់ក្តៅ ចំពោះការយលចិត្តទុកដាក់របស់ឯកឧត្តម ស ថេត ទាំងការផ្តល់សេវា ទាំងសុខទុក្ខរបស់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ
ភ្នំពេញ៖លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ សេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដេីម្បីយកឯកសារដែលចុះហត្ថលេខា និងបោះត្រារួច យកទៅជូនពលរដ្ឋដល់ផ្ទះ ដោយមិនបាច់ចំណាយពេលអង្គុយរង់ចាំនៅសង្កាត់ មិនខាតពេលបំពេញការងារ ឬប្រកបរបរទទួលទាន ជាពិសេសគឺ មិនមានបង់ប្រាក់សូម្បី ១រៀល។
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន លោក សាន សុខសីហា តំណាងឯកឧត្តម ស ថេត បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា និងទិសដៅបន្ត ជាមួយក្រុមការងារផ្តល់សេវាសារធាណ:ចាំបាច់ជូនប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនេះដែរក្រុមការងារបានអានរបាយការណ៍លទ្ធផលដែលអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ និងដណោះស្រាយផ្សេងៗដែលត្រូវធ្វេីជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថារយ:ពេល ៤ខែកន្លងមក ចាប់ពីក្រុមការងារនេះបង្កេីតឡេីង ឯកសារទូទៅ ដែលប្រជាពលរដ្ឋបានមកធ្វេីនៅសង្កាត់ ត្រូវបានក្រុមផ្តល់សេវាដល់ផ្ទះយកជូន សរុបប្រហែលជា ៣០០ឯកសារ ។
បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន១ បានបង្ហាញអារម្មណ៍សប្បាយរីករាយ កក់ក្តៅ ចំពោះការយលចិត្តទុកដាក់របស់ឯកឧត្តម ស ថេត ទាំងការផ្តល់សេវា ទាំងសុខទុក្ខរបស់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ជាពិសេសគឺ ផ្តោតសំខាន់លេីការអភិវឌ្ឈន៍ក្នុងមូលដ្ឋាន ដូចជាការសាងសង់ សាលាបុណ្យ ផ្លូវបេតុង២ខ្សែ បំពាក់អំពូលសូឡាបំភ្លឹផ្លូវចំនួន ៣០០គ្រឿង ….។