ប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:​ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និង អន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ..!

ភ្នំពេញ៖ យោងអនុវត្តតាមប្រសាសន៍ដឹកនាំ របស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:​ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និង អន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់​ កម្លាំងត្រូវបានប្រមូលផ្តុំ ១០០% ដេីម្បីអនុវត្តការងារឱ្យបានល្អ​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយ សម្រួលចរាចរណ៍​ កុំឲ្យមានការកកស្ទះ រួមនិងការ ស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close