ជនរងគ្រោះ ញញឹមបិទមាត់មិនជិត តែលោកចោរបែរ ជាកើតទុក្ខទៅវិញ?

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនារីគ្រោះ ចាប់ប្រគល់អោយ នគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣  ករណី ចោរកម្ម (លួច) កង់មួយគ្រឿង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងចំណុច ក្នុងបុរី ប៉េង ហួត មុខផ្ទះលេខ១ ផ្លូវលេខ២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បញ្ជាក់អោយដឹងថា ជនសង្ស័យ មានឈ្មោះ ឈ្មោះ សុខ ពេជ្រ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ សិទ្ធិ អ៊ីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវលេខ២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភព ប្រាប់ថា មុខកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ សិទ្ធិ អ៊ីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅផ្ទះលេខ១ ផ្លូវលេខ២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានយកកង់របស់ខ្លួន មកទុកមុខផ្ទះខាងលើ រួចក៍ចូលទៅក្នុងផ្ទះវិញ ដើម្បីហូបបាយ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទ ប្រុស អាយុ១៨ឆ្នាំ បានដើរមកធ្វើសកម្មភាព លួចយកកង់ជិះបំរ៉ុងគេចខ្លួន តែ ជនរងគ្រោះទាន់ ក៍ជិះកង់តាម ហើយឃាត់ជនសង្ស័យ ប្រគល់អោយ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាត់ការតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close