ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥៥នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (ភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ) ចំនួន ០៣ទីតាំង នៅក្នុងក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១២នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបធ្វើការបង្ក្រាបចំនួន ០៣ទីតាំង៖
ទីតាំងទី១ ត្រង់ចំណុចតូបជួលយីហោ ខេ អេហ្វ ប៊ី ស្ថិតនៅក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្ស ០១នាក់ឈ្មោះ ស័ក្ក សុធី ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទីតាំងទី២ ត្រង់ចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្ស ០១នាក់ឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទីតាំងទី៣ ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនបានមនុស្ស ១០នាក់ ។
វត្ថុតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០៤គ្រឿង ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ