ផេក Hotline 117 បញ្ជាក់ថា ករណី “បង្កសម្លេងរំខាន” (ចាក់ធុងបាស់) ត្រង់ចំនុច ភោជនីយដ្ឋាន ដឺផ្លេស ត្រូវបាននគរបាលអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ២២ និង ៣៥ នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕


