ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ។
នាព្រឹកថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង12.00 នាទីព្រឹក លោក សេង គន្ធ អភិបាលរង អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌមានជ័យ ដោយសហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់ និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល ៖
១- ឃាត់ខ្លួនមនុស្ស០៣នាក់
២- ម៉ូតូចំនួន០៣គ្រឿង
៣- មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់)
៣- ខ្នាយដែក សម្រាប់តជល់មាន់១គូរ។
៤- ចានបាញ់អាប៉ោង១កំប្លេត
៥- ប៊ុងជល់មាន់ចំនួន០២ដុំ
៦- ជញ្ជេីងថ្លឹងមាន់០១
៧-ស្កុតរំជេីងមាន់០៤ដុំ
លោក សេង គន្ធ បញ្ជាក់ថាបានធ្វេីកំណត់ហេតុបញ្ជូន ទាំងមនុស្ស សំភារៈ ទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ចែងតាមនិតិវិធី។