លោក គន់ គីម ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស ជា «កិត្តិសង្គហបណ្ឌិត»

ភ្នំពេញ ៖ លោក គន់ គីម ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

គួរជម្រាបថា លោក គន់ គីម ធ្លាប់ជាអតីតអភិបាលរង ខេត្ត កណ្ដាល ហើយបច្ចុប្បន្នជាទេស រដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្ម ពិសេស និងអនុប្រធាន ទី ១ នៃ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ។ មិនតែប៉ុណ្ណោះលោក គន់ គីម ត្រូវបានរដ្ឋាភិបាលតម្លើង សក្តិ ជានា យ ឧត្តមសេនីយ៍ ផ្កាយ ៤ កាលពី ឆ្នាំ ២០០៧ និង ធ្លាប់ ជា ប្រធាន គណៈកម្មការ ទប់ស្កាត់ ការ កាប់ បំផ្លាញ ព្រៃឈើ ថែមទៀត។ មុខតំណែង និង តួនាទី របស់ លោកចេះតែ ឡើង ខ្ពស់ ជា បន្តបន្ទាប់ ដោយនៅក្នុង ឆ្នាំ ២០០៩ លោក បាន ក្លាយ ជា សមាជិក អចិន្ត្រៃយ៍ នៃ គណបក្ស ប្រជាជន កម្ពុជា និង ត្រូវ បាន តែងតាំង ជា នាយសេនាធិការ ចម្រុះ នៃ កង យោធពល ខេមរភូមិន្ទ ក្រសួងការពាជាតិ។

ក្នុងឆ្នាំ២០១៩ លោក គន់ គីម ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា អនុប្រធាន ទី ១ នៃ គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែល ត្រូវតែងតាំងជា ទីប្រឹក្សា រាជរដ្ឋាភិបាល ឋានៈ ស្មើ ទេសរដ្ឋមន្ដ្រី ។ 

បច្ចុប្បន្នលោក គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close